លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ ។អញ្ជើញចូលរួមក្នុងពិធីនោះផងដែរ មានលោកឧត្តមសេនីយ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ និងនាយរងការិយាល័យពាក់ព័ន្ធ លោកអធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងលោក-លោកស្រីជាសិក្ខាកាមដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាច្រើនរូបផងដែរ។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។








