គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងសុីសងឡូតូអនឡាញផ្ទះលេខ 3B ផ្លូវលេខ 84 ក្នុងសង្កាត់ស្រះចក បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

 ទីតាំងល្បែងសុីសងឡូតូអនឡាញផ្ទះលេខ 3B ផ្លូវលេខ 84  ក្នុងសង្កាត់ស្រះចក បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

ខណ្ឌដូនពេញ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងឡូតូonline ដែលស្ថិតនៅផ្ទះលេខ 3B ផ្លូវលេខ 84 តំបន់ផ្លូវចំការកៅស៊ូ ចំណុចដើមទឹកដោះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!។

ករណីល្បែងស៊ីសង១កន្លែងនៅភូមិសាស្តខាងលើនេះលោកព្រុំសុជាបានរាយការណ៍ជូនលោកមេប៉ុស្តិ៍សង្កាត់ស្រះចក តាមរយៈតេឡេក្រាម (លោកថ្លែងថាបាត់ហត់បន្តិចសិនចាំឱ្យកូនចៅទៅមើល)។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកលក់វីរៈសេនីយ៍ឯកទៀច័ន្ទសារអធិការខណ្ឌដូនពេញសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា!  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Post a Comment

Previous Post Next Post