សង្វៀនបញ្ជួល់មាន់ខុសច្បាប់ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ត្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ កំពុងបើកដំណើរការបើកឲ្យជនជាតិខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញ ចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង...
ខេត្តតាកែវ÷ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិកំពង់ ក្រសាំង ឃុំកំពង់ត្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ បានឱ្យដឹងថា សកម្មភាពរបស់ក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទ ពិសេសល្បែងជល់មាន់ដី(ខ្នាយដែក) បាននឹងកំពុងនាំគ្នាចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេង ឮសម្លេងហ៊ោរកញ្ជ្រៀវទ្រហឹង អឺងកង ។
ករណីនេះគឺមានពិតប្រាកដ ដូចសេចក្តីរាយការព័ត៌មានរបស់ប្រជាពលរដ្ឋផ្ដល់មែន នៅពេលដែលក្រុមការងារបានចុះដល់បានថតយកសកម្មភាព ជាក់ស្តែងរបស់ក្រុមអ្នកញៀនល្បែងជល់មាន់បាន នាំគ្នាដឹកជញ្ជូនមាន់ជល់ តាមម៉ូតូ និង តាមរថយន្តស៊េរីទំនើបៗជិះចូល ទៅឈប់ចតទុកខាងក្នុងបរិវេណ។
សូមបញ្ជាក់ថាទីតាំងសង្វៀនបញ្ជួល់មាន់នេះនៅភូមិកំពង់ក្រសាំង ឃុំកំពង់ត្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ មានកម្លាំងសន្តិសុខ យាមកាមតឹងតែងបំផុត មនុស្ស ចេញ- ចូលបានទាល់តែក្រុមអ្នកលេងល្បែងសុីសងដែលគេបានស្គាល់ច្បាស់លាស់ បើមិនស្គាល់ ច្បាស់លាស់នោះទេក្រុមសន្តិសុខចាំយាមនៅទីនោះមិន អនុញ្ញាតិអោយចូល
ជាដាច់ខាត ជាពិសេសក្រុមអ្នកកាសែត តែម្តង ។
ប្រជាពលរដ្ឋសំណូមពរ លោក ម៉ែន លី ស្នងការខេត្តតាកែវ មេត្តាពិនិត្យផងទាន!៕







