គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់វិវាទផ្សេៗ

 
គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់វិវាទផ្សេៗ

ព្រៃវែង៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្ដម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។

កិច្ចប្រជុំនេះរៀបចំឡើង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង ក្នុងគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត ។ ដោយមានការរួមដំណើរពីសំណាក់តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង រួមមាន៖ លោកជំទាវ គង់ សាឡន ឯកឧត្តម អ៊ុក សិទ្ធិជាតិ ឯកឧត្តម ឡុង ប៊ុន្នី ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន និងឯកឧត្តម អាំង សំបូរ ។

ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង មានប្រសាសន៍ថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ប្រធានគណៈប្រតិភូ បានបញ្ជាក់ផងដែរថា កន្លងមកនេះគណៈកម្មការបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន ដោយបានចេញញត្តិថ្កោលទោសចំពោះការរំលោភបំពានលើដែនអធិបតេយ្យភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានលើកឡើងថា ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ នៃរដ្ឋសភានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ បានប្រគល់ភារកិច្ចជូនគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សបានចំនួន ២ច្បាប់ ទី១-ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគី នៃពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីការប្រឆាំងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ (នីតិកាលទី៣ នៃរដ្ឋសភា) និងទី២-ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនពិការ។ (នីតិកាលទី៤ នៃរដ្ឋសភា) នៅក្នុងឆ្នាំ២០២៦ គិតត្រឹមខែមេសានេះ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន១០ រឿង អន្តរាគមន៍ចំនួន ៥រឿង កំពុងពិនិត្យចំនួន ៣រឿង ឥតចាត់ការចំនួន ២រឿង និងលិខិតឆ្លើយតប ពីក្រសួង-អាជ្ញាធរពាក់ព័ន្ធមិនទាន់មាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ពីយន្តការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សានោះដែរ  ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពទូទៅ និងលទ្ធផលដែលខេត្តសំម្រេចបាន ។ ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដោះស្រាយរឿងវិវាទក្រៅប្រព័ន្ធតុលាការ ដោយពិនិត្យលើសំណុំរឿង និងប្រើយន្តការគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្នាក់ខេត្ត និងយន្តការគណៈកម្មាធិការសុរិយោ ដីខេត្តធ្វើពិនិត្យ និងរៀបចំកម្មវិធី ដោះស្រាយសម្របសម្រួលវិវាទជូនប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល និងភាពកក់ក្តៅ ដែលប្រជាពលរដ្ឋបានយល់ពីនីតិវិធីក្នុងសម្របសម្រួលរបស់គណៈកម្មាធិការដែលជាយន្តការរបស់រដ្ឋបាលខេត្ត។ ឯកឧត្តមបានបន្តទៀតថាខេត្តព្រៃវែងពុំមានដីសម្បទានទេ ប៉ុន្តែមានការរំលោភបំពានដីរដ្ឋ (ដីចំណីផ្លូវ ដីបឹង ដីចំណីប្រឡាយ ចំណីទន្លេទីទួលសាធារណៈ និងដីអង្គភាពរបស់រដ្ឋមួយចំនួន ។ រដ្ឋបាលខេត្តបានណែនាំដល់ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក អោយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ព្រោះនៅខេត្តព្រៃវែង បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធរួចរាល់ហើយ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីបញ្ហាប្រឈមករណីរដ្ឋបាលជលផលប្តឹងជំទាស់ការវាសវែងដីធ្លីជាប្រព័ន្ធជូនប្រជាពល រដ្ឋលើក្បាលដីលំនៅឋាន និងកសិកម្ម ដោយប្តឹងជំទាស់ទាំងស្រុង និងប្តឹងជំទាស់ដោយផ្នែកមានជំទាស់ ទាំងស្រុងចំនួន ២០ភូមិ ត្រូវនឹង ៧ឃុំ ស្មើនឹង ៣ស្រុកស្មើនឹង ២១,៤៩៧ ក្បាលដី សរុប ១០,៨៣៩ ហិកតា និងជំទាស់មួយផ្នែក៦២ភូមិ ត្រូវនឹង ១៧ឃុំ ស្មើនឹង ៥ស្រុកស្មើនឹង ១៦,៣៩១ ក្បាលដី សរុប ១១,០០២ ហិកតា។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានជម្រុញដល់ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយ និងសម្រប សម្រួលវិវាទនៅក្រៅប្រព័ន្ធតុលាការតាមរយៈយន្តការសម្របសម្រសម្រួលនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និង ថ្នាក់ខេត្ត ឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ឫតុលាការ ។

ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តនឹងមិនទុកឱ្យបញ្ហាវិវាទដីធ្លីអូសបន្លាយពេលយូរនោះទេ ពោលគឺត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការប៉ះពាល់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Post a Comment

Previous Post Next Post