គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥(២០២៥-២០២៦)នៅពហុកីឡដ្ឋានជាតិអូឡាំពិក

 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥(២០២៥-២០២៦)នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ចេញផ្សាយ ថ្ងៃទី 

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥(២០២៥-២០២៦)នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដ៏ជក់ចិត្តនេះ ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ប្រកួតជាមួយក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រោមសម្រែកហ៊ោកញ្ជ្រៀវយ៉ាងកុះករពីសំណាក់អ្នកគាំទ្រប្រមាណ ៨,០០០នាក់ ដែលបានចូលរួមបង្កើតបរិយាកាសយ៉ាងពុះកញ្ជ្រោលពេញផ្ទៃពហុកីឡដ្ឋានជាតិ។ ក្រៅពីការប្រកួត កម្មវិធីក៏មានការសម្ដែងសិល្បៈ និងការសម្ដែងតេក្វាន់ដូរក្រុមកុមារយ៉ាងពិសេស ដែលបានញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតដើម្បីជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកានៃការបង្កើតភាពសប្បាយរីករាយ ការរឹតចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងសិស្សានុសិស្ស។ គួររំលឹកផងដែរថា នេះគឺជាការប្រកួតគ្នាយ៉ាងស្វិតស្វាញរវាងវិទ្យាល័យឥន្ទ្រទេវី ដែលជាអតីតម្ចាស់ជើងឯក ២សម័យកាល និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលបានឈានជើងមកដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងរដូវកាលនេះ។



إرسال تعليق

أحدث أقدم