គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង សម្រេចជាស្ថាពរ

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង សម្រេចជាស្ថាពរ
ចេញផ្សាយ ថ្ងៃទី 

ការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ និងបានបញ្ជាក់ថា ក្រសួងបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ អង្គការ WWF និងបងប្អូនឆ្មាំទន្លេ ក្នុងការការពារនិងការអភិរក្ស បានធ្វើឱ្យមានកំណើនចំនួនផ្សោតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការចុះបញ្ជីនឹងធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សកាន់តែមានប្រសិទ្ធភាព។

ក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មក្នុងការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាស្ថាពរ។ ការរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព គឺជាការធានាថាស្នាមញញឹមនៃទន្លេមេគង្គនឹងនៅបន្តវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ៕ ប្រភព៖ ក្រសួងកសិកម្ម


Post a Comment

Previous Post Next Post