គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សេចក្តីព្រាងអនុក្រឹត្យថ្មីរបស់ក្រសួងសង្គមកិច្ច ប្រកាន់ខ្ជាប់អភិក្រម «ពង្រឹងជាជាងពង្រីក»

 

សេចក្តីព្រាងអនុក្រឹត្យថ្មីរបស់ក្រសួងសង្គមកិច្ច ប្រកាន់ខ្ជាប់អភិក្រម «ពង្រឹងជាជាងពង្រីក»
ចេញផ្សាយ ថ្ងៃទី 

សេចក្តីព្រាងអនុក្រឹត្យថ្មីស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ត្រូវបានរៀបចំឡើងស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការ «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។

តាមរយៈបទបង្ហាញរបាយការណ៍រួមគ្នាដោយ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ និង ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញពីការប្រៀបធៀបរវាងអនុក្រឹត្យចាស់ និងសេចក្តីព្រាងអនុក្រឹត្យថ្មី។ លទ្ធផលនៃការវិភាគបានបង្ហាញថា មុខងារស្នូល និងរចនាសម្ព័ន្ធអង្គភាពចំណុះរបស់ក្រសួង គឺរក្សាស្ថានភាពដដែលដោយមិនមានការពង្រីកបន្ថែមនោះទេ។

ការសម្រេចមិនពង្រីករចនាសម្ព័ន្ធនេះ គឺផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារស្ថាប័នយ៉ាងម៉ត់ចត់។ ជានិន្នាការទូទៅ ក្នុងការចេញអនុក្រឹត្យស្តីពីការរៀបចំក្រសួង-ស្ថាប័នថ្មីៗជាបន្តបន្ទាប់ រាជរដ្ឋាភិបាលមិនត្រឹមតែមិនពង្រីករចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយអង្គភាពចំណុះមួយចំនួន ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពស្ដួចស្ដើងនៃរដ្ឋបាលសាធារណៈផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើ អង្គប្រជុំបានធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងលម្អិតទៅលើខ្លឹមសាររួមនៃសេចក្តីព្រាងអនុក្រឹត្យនេះ ដោយបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុលផុស។

ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ គឺជាការឆ្លើយតប និងអនុលោមយ៉ាងពេញលេញទៅតាមអភិក្រមដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែរំលឹកដល់គ្រប់ស្ថាប័នរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់៕


إرسال تعليق

أحدث أقدم