គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផលិត និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព មានមូលដ្ឋានលើការពិត ដើម្បីឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផលិត និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព មានមូលដ្ឋានលើការពិត ដើម្បីឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយអាចក្លាយជាថាមពលវិជ្ជមានដ៏សំខាន់ ក្នុងការផ្លាស់ប្តូរឥរិយាបថគ្រួសារ សហគមន៍ និងយុវជន។ ការផ្សព្វផ្សាយត្រឹមត្រូវ ទាន់ពេលវេលា មានក្រមសីលធម៌ និងមានការទទួលខុសត្រូវ អាចជួយឱ្យសង្គមយល់កាន់តែច្បាស់ថា ការរៀបអាពាហ៍ពិពាហ៍មុនវ័យ មិនមែនជាប្រពៃណីដែលត្រូវបន្តដោយគ្មាន ការពិចារណានោះទេ ប៉ុន្តែ ជាបញ្ហាដែលអាចប៉ះពាល់ដល់អនាគតក្មេងស្រី និងអនាគតរបស់ជាតិ។

តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផលិត និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព មានមូលដ្ឋានលើការពិត ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន យុវជន និងសហគមន៍ យល់កាន់តែច្បាស់ពីផលប៉ះ ពាល់នៃអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។

ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបង្ការទប់ស្កាត់ផលប៉ះពាល់ នៃការរៀប អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់» នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយមិនគួរបង្កការអៀនខ្មាស មិនគួរបន្ទោសជនរងគ្រោះ និងមិនគួរធ្វើឱ្យក្មេងស្រីណាម្នាក់រងការរើសអើងបន្ថែមឡើយ។ ផ្ទុយទៅវិញ សារព័ត៌មានត្រូវជួយបង្កើតបរិយាកាសសង្គមមួយដែលមានការយោគយល់ ការគាំទ្រនិងការផ្តល់ឱកាស។ ក្នុងន័យនេះ ក្រសួងព័ត៌មាន នឹងបន្តជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន និងបណ្តាញទំនាក់ ទំនងសង្គម ចូលរួមផ្សព្វផ្សាយសារអប់រំ អំពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃ ពោះនៅវ័យជំទង់ ការលើកកម្ពស់សិទ្ធិកុមារ សិទ្ធិស្ត្រី សុខភាពបន្តពូជ ការបន្តការសិក្សារបស់ក្មេងស្រី សុវត្ថិភាពឌីជីថល និងការចូលរួមរបស់ឪពុកម្តាយ អាណាព្យាបាល សហគមន៍ និងយុវជន។

ទន្ទឹមនេះត្រូវធ្វើឱ្យសង្គមយល់ថា ការការពារក្មេងស្រីមិនមែនជាការបន្ទោសគ្រួសារ ឬសហគមន៍ណា មួយឡើយ។ ផ្ទុយទៅវិញ វាជាការរួមគ្នាផ្តល់ព័ត៌មាន ផ្តល់ជម្រើស ផ្តល់ឱកាស និងផ្តល់ការគាំទ្រឱ្យក្មេងស្រីអាចបន្តការសិក្សា មានសុខភាពល្អ មានជំនាញ មានទំនុកចិត្ត និងអាចសម្រេចចិត្តលើអនាគតរបស់ខ្លួនដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ការបញ្ចប់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនអាចធ្វើបានដោយក្រសួងណាមួយតែឯងបានឡើយ។ វាត្រូវការការចូលរួមយ៉ាងសកម្ម ពីរដ្ឋ គ្រួសារ សាលារៀន សហគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អង្គការដៃគូ វិស័យ ឯកជន និងយុវជនខ្លួនឯង៕ ដោយ៖ ទូរទស្សន៍ជាតិកម្ពុជា


إرسال تعليق

أحدث أقدم