គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ ———————————————-

 ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ

———————————————-

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត,ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម​ ចិញ្ចឹមសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង។
#កអក​









Post a Comment

Previous Post Next Post