គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានលើកទី១៩ នៅហ្វីលីពីន ដើម្បីជំរុញការត្រៀមលក្ខណៈសម្រាប់សមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ

 

កម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានលើកទី១៩ នៅហ្វីលីពីន ដើម្បីជំរុញការត្រៀមលក្ខណៈសម្រាប់សមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ
ចេញផ្សាយ ថ្ងៃទី 

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ នៃក្រុមការងាររបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីសមាជិកភាពរបស់ទីម័រឡេស្តេក្នុងអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កិច្ចប្រជុំបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពថ្មីៗក្នុងការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន ដោយពិនិត្យមើលលើកិច្ចខិតខំប្រឹងប្រែងនានាកន្លងមក និងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានាបន្ថែមទៀតដល់ទីម័រឡេស្តេ។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈ និងកំណត់យកដំណាក់កាលបន្ទាប់នៃការអនុវត្តអនុសាសន៍ការងារអាទិភាពបន្ទាប់ពីការចូលជាសមាជិកភាព ក្នុងគោលបំណងសម្រួលដល់ការធ្វើសមាហរណកម្មដោយរលូនរបស់ទីម័រឡេស្តេទៅក្នុងអាស៊ាន។


Post a Comment

Previous Post Next Post