គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សមត្ថកិច្ចជំនាញប្តេជ្ញាចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះកាស៊ីណូណាដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 

សមត្ថកិច្ចជំនាញប្តេជ្ញាចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះកាស៊ីណូណាដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ចេញផ្សាយ ថ្ងៃទី 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត យ៉េត វីណែល ដែលត្រូវបានប្រមុខរដ្ឋស្តីទីតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានអបអរសាទរ ផងដែរ ដែលឯកឧត្តមបណ្ឌិត ត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតាំងជាសមាជិកនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងតែងតាំងជាអនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បន្ថែមលើមុខងារបច្ចុប្បន្ន រួមជាមួយ ឯកឧត្តម ហាយ មករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតែងតាំងជាសមាជិកលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីដឹកនាំបេសកកម្មនេះឱ្យកាន់តែទទួលបានជោគជ័យ។ ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត អគ្គលេខាធិការ គ.ល.ក. ថ្មី និងសហការី នឹងពង្រឹងកិច្ចសហការជាមួយគ.ប.ឆ.ប. និងអាជ្ញាធរពាក់ព័ន្ធឱ្យកាន់តែសកម្ម ដើម្បីរួមចំណែកបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅកម្ពុជាឱ្យអស់ ខណៈដែលកន្លងមក ក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់ទីតាំងកាស៊ីណូ ដើម្បីលបលួចប្រព្រឹត្តបទល្មើសទាំងនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ការងារគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ ឯកឧត្តមបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេស គ.ប.ឆ.ប. ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណ ផងដែរ៕


Post a Comment

Previous Post Next Post