គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណី ពាក់ព័ន្ធផ្សារពោធិកន្លែង ស្រុកមេសាង ខេត្តព្រៃវែង

 រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណី ពាក់ព័ន្ធផ្សារពោធិកន្លែង ស្រុកមេសាង ខេត្តព្រៃវែង


ព្រៃវែង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីវិវាទ និងបញ្ហានានាដែលពាក់ព័ន្ធនឹង ផ្សារពោធិកន្លែង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកមេសាង ក្រោមអធិបតីភាព លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

​ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកមេសាង មន្ត្រីជំនាញ និងតំណាងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសមស្របមួយដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសម្ចាស់វិនិយោគភាស៊ីផ្សារ។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រី មេន ស្រីមុំ ដែលជាម្ចាស់វិនិយោគភាស៊ីផ្សារពោធិ៍កន្លែង ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការក៏ដូចជាអង្គប្រជុំដើម្បីធ្វើការដោះស្រាយជូនគាត់ទៅតាមសំណូមពររបស់គាត់។ ហើយក្នុងនោះអង្គប្រជុំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ក៏បានធ្វើការបង្ហាញក៏ដូចជាដោះស្រាយរាល់បញ្ហាសំណូមពរបស់ លោកស្រី មេន ស្រីមុំ ដែលជាម្ចាស់វិនិយោគផ្សារពោធិ៍កន្លែង ក៏ដូចជាពន្យល់ណែនាំអំពីនីតិវិធីផ្សេងៗ ដែលធ្វើឡើងក្នុងន័យប្រយោជន៍រួម និងឲ្យទទួលយកបានទាំងអស់គ្នា។

ហើយក្នុងនោះ លោក ហ៊ី ធួក បានបញ្ជាក់ក្នុងកិច្ចប្រជុំថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំនាពេលនេះ គឺជាការបើកវេទិកាពិភាក្សាដោយតម្លាភាព ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ និងធានាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍផ្សារឱ្យកាន់តែប្រសើរឡើង។

ក្នុងនោះ លោក ហ៊ី ធួក អភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមនៅចំណុចសំខាន់ៗចំនួន សម្រាប់យកទៅអនុវត្តមាន៖

-គ្មានបុគ្គលណាមួយមកទទួលខុសត្រូវលើកិច្ចការទារភាស៊ីពីអ្នកលក់ដូរក្នុងផ្សារក្រៅពីអ្នកវិនិយោគឡើយ។ ប្រសិនមានការរំលោភលើករណីខាងលើនេះ ដូចការលើកឡើងរបស់លោកស្រី មេន ស្រីមុំ ស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ជាបន្ទាន់។

-អ្នកវិនិយោគត្រូវអនុវត្តប្រមូលភាស៊ីឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងសៀវភៅបន្ទុក។ ករណី មិនអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកនឹងទទួលរងការពិន័យ។

-អ្នកប្រមូលភាស៊ីផ្សារពោធិកន្លែង ត្រូវសហការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងមានការចុះផ្សាយព័ត៌មានដែលនាំឱ្យកើតមានបញ្ហាបន្តទៀត។

-អាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ សហការរៀបចំសណ្ដាប់ធ្នាប់ផ្សារ និងនៅតាមដងផ្លូវ ដោយឱ្យពួកគាត់ទៅលក់ដូរក្នុងផ្សារពោធិកន្លែងវិញ។
 
ក្រោយពីកិច្ចប្រជុំពិភាក្សាយល់ព្រមតាមសំណើរសំណូមពររបស់ម្ចាស់វិនិយោគផ្សារ ក៏ដូចជាគណៈកម្មការរៀបចំផ្សារ និងអាជ្ញាធរមូលដ្ឋាន ទៅវិញទៅមក រួចមក។ គណៈកម្មការរួមជាមួយ នឹងអ្នកវិនិយោគផ្សារក៏បានអញ្ជើញចុះពិនិត្យក្នុងផ្សារពោធិ៍កន្លែងជាក់ស្ដែង ដើម្បីធ្វើការអនុវត្តទៅតាមការសំណូមពរ ក៏ដូចជាការណែនាំរបស់គណៈកម្មការដល់ដល់ម្ចាស់វិនិយោគ ឲ្យធ្វើការរៀបចំជីវករអ្នកលក់ដូរនៅក្នុងផ្សារពោធិ៍កន្លែងឲ្យមានរបៀបរៀបរយធ្វើយ៉ាងណាបញ្ចប់បញ្ហាដែលកើតមានឡើងជាមួយអ្នកវិនិយោគផ្សារ និងគណៈកម្មការរៀបចំផ្សារ ព្រមទាំងអាជីវករលក់ដូរ ដើម្បីទទួលបានជោគជ័យ និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាពខ្ពស់៕



إرسال تعليق

أحدث أقدم