គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

 

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ព្រឹកថ្ងៃទី៣០  ខែមករា  ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់យុវជនគណបក្ស ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស ប្រធាន អនុប្រធានយុវជនគណបក្សក្រុង ស្រុក ប្រធាន អនុប្រធានសកម្មជនយុវជនមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត អនុប្រធាន ក្រុមការងារអប់រំនយោបាយ អនុប្រធាន ទទួលបន្ទុកការងារទិន្នន័យស្ថិតិយុវជន អនុប្រធាន យុវជន ទទួលបន្ទុកការងារបណ្ដុះបណ្ដាលកុំព្យូទ័រ ក្រុង ស្រុក ក្រុមគ្រូបង្រៀនកុំព្យូទ័រ និងសមាជិក សមាជិកាបក្សសរុបចំនួន ៩៩រូប។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធាន បានថ្លែងសរសើរដល់ ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត លោក លោកស្រី ក្រុមគ្រូឧទ្ទេស ប្រធាន អនុប្រធាន យុវជនក្រុង ស្រុកទាំង១៣ និងសហការីទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ ហើយ ឯកឧត្តមប្រធាន ក៏មានប្រសាសន៍ផ្ដាំផ្ញើទៅ ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវខិតខំបំពេញការងារក្នុងឆ្នាំថ្មីនេះឲ្យទទួលបានលទ្ធផលល្អ និងភាពជោគជ័យជាបន្តបន្ទាប់លើកិច្ចការងារដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងបានដាក់ជូន ជាពិសេស ការងារបណ្ដុះបណ្ដាលដល់យុវជន តាមបណ្ដាក្រុង ស្រុក ត្រូវចាត់ទុកជាការងារអាទិភាព ដើម្បីជំរុញយុវជនទាំងអស់ឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តព្រៃវែងយើង ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃខាងមុខ។









إرسال تعليق

أحدث أقدم