សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងប្រោសព្រំសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់វិរ កងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ពីសង្គ្រាមឈ្លានពានចេញផ្សាយ ថ្ងៃទី
MoINFO APP
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី រួមដង្ហែដោយឯកឧត្តម ងួន ស្ដេចភក្ដី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនាទទួលបន្ទុកការងារទូទៅ និងឯកឧត្តម អនុប្រធាន លោកជំទាវ ឧកញ៉ា អនុប្រធានប៉ុស្ដិ៍សុខភាពព្រមទាំងលោក លោកស្រីសាកលវិទ្យាធិការង លោកវេជ្ចបណ្ឌិតនិងក្រុមគ្រូពេទ្យ នាថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ បានយាងនិងអញ្ចើញចុះប្រោសព្រំសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់វិរ កងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ពីសង្គ្រាមឈ្លានពាន។





.j.jpg)
.j.jpg)
.j.jpg)
.j.jpg)

.j.jpg)
