លោកជំទាវ ជុន បូរ៉ានី ចុះពិនិត្យផលិតកម្មកសិកម្មគ្រួសារ នៅក្រុងព្រៃវែង
ព្រៃវែង៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ ជុន បូរ៉ានី ភរិយា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាកសិករ និងពិនិត្យមើលស្ថានភាពផលិតកម្មដំណាំកសិកម្មជាលក្ខណៈគ្រួសារ ស្ថិតនៅក្នុងភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។នៅក្នុងឱកាសចុះផ្ទាល់ដល់ទីតាំងដាំដុះ លោកជំទាវបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការដាំដុះដំណាំរួមផ្សំជាច្រើនប្រភេទ រួមមាន ដំណាំជីគ្រប់មុខ ដំណាំម្អម និងត្រកួនទឹក។ លោកជំទាវបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានចេះច្នៃប្រឌិតផ្ទៃដីទំនេរមកបង្កើតជាប្រភពចំណូល និងធានាបាននូវការផ្គត់ផ្គង់បន្លែសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាទីផ្សារក្នុងមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានលើកទឹកចិត្តឱ្យកសិករ បន្តពង្រីកការដាំដុះបន្ថែមទៀត ដោយប្រើប្រាស់បច្ចេកទេសកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនទិន្នផល និងគុណភាព សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
ការអញ្ជើញសំណេះ សំណាល សួសុខទុក្ខ ជាមួយកសិករដាំបន្លែនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពការប្រែប្រួល កើនឡើងថយចុះ បរិមាណប្រម៉ូលផលបានប្រចាំថ្ងៃ បញ្ហាប្រឈម ដំណោះស្រាយ លទ្ឋភាពនាំចូលទីផ្សា ក្នុងខេត្តនឹងក្រៅខេត្ត នេះជាកាយវិការដ៍ល្អប្រពៃរបស់លោកជុំទាវដែលបានចូលរួមចំណែកយ៉ាងពេញទំហឹង នឹងសកម្ម ក្នុងការជូយគាំទ្រលើកទឹកចិត្តដល់កសិករជាអ្នកផលិតផ្ទាល់សម្តែងនូវការរីករាយនឹងផ្តល់តម្លៃដ៍ខ្ពង់ខ្ពស់ដល់ផលិតកម្មដំណាំបន្លែសម្រាប់រក្សាសន្តិសុខស្បៀង នឹងអាជីវកម្មបង្កើតចំណូលក្រៅប្រព័ន្ឋប្រចាំថ្ងៃផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលដាំដំណាំជីគ្រប់មុខ ដំណាំម្អម និងត្រកួនទឹក នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែងនេះ នៅលើផ្ទៃដីប្រមាណ ១០ ហិចតា ហើយក្នុងមួយថ្ងៃអាចនាំចេញដំណាំទាំងអស់នេះទៅទីផ្សារប្រមាណ ១០ តោនផងដែរ៕












