គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង១៨រូប នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក រវាងកម្ពុជា-ថៃ

 

កម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង១៨រូប នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក រវាងកម្ពុជា-ថៃ
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

ក្រសួងការបទេសនិង សហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថាកម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប ដែលទទួលបានការស្វាគមន៍ យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញ ទៅមករវាងកម្ពុជានិងថៃ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ទាហានកម្ពុជាទាំង ១៨ រូប ដែលត្រូវបានចាប់ខ្លួន អស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះលែងតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅខេត្តប៉ៃលិន។ បច្ចុប្បន្ន ពួកគាត់បានវិលត្រឡប់មកលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។

អ្នកនាំពាក្យបានលើកឡើងទៀតថាការដោះលែងទាហានទាំង ១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផល នៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥។

ការធ្វើមាតុភូមិនិវត្តន៍នេះត្រូវបានសង្កេតយ៉ាងជិតដល់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចំពោះ ការសម្របសម្រួល ដែលធានាបាននូវការវិលត្រឡប់ប្រកបដោយជោគជ័យនាពេលនេះ។ ប្រជាជន កម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីគ្រប់ទិសទីសម្រាប់ការដោះលែងនេះ។

អ្នកនាំពាក្យបានគូសបញ្ជាក់ថា៖"កម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប ដែលទទួលបានការស្វាគមន៍ យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញ ទៅមក ដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតី និងសន្តិភាពរវាង ប្រទេសទាំងពីរឡើងវិញ"៕ ដោយ៖ ប៊ុន រិទ្ធ


Post a Comment

Previous Post Next Post