សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើង
ការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។
សូមចូលរួមការលំបាកជាមួយបងប្អូន
ប្រជាជនភៀសសឹកទាំងអស់ដែល
ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។
សូមអរគុណចំពោះសប្បុរសជនដែល
បានចូលរួមជាសម្ភារៈថវិកាតាមរយៈ
រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន
ដែលបានយកទៅចែកជូនផ្ទាល់ដល់
កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹក។
ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី
សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ
ជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការ
ផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់
អំបុកបន្ថែម។
ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬ
ជួយទិញអំបុកពីប្រជាជនយកទៅចែក
ជូនកងទ័ពឬជនភៀសសឹក។
សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវ
ឬការ៉ុងលំបាកដល់ការចែកចាយនៅ
ខ្សែត្រៀមជួរមុខ។
ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ
ឈ្លានពាន។




