សម្តេចបវរធិបតី៖ «ពន្លឺទៀនដើម្បីសន្តិភាព ព្រមទាំងពិធីសមាធិសុំសេចក្តីសុខជូនប្រជាជាតិកម្ពុជា»ចេញផ្សាយ ថ្ងៃទី
លើបណ្តាញសង្គមផ្លូវការ នៅរាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា «ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេស កំពុងធ្វើការ និងស្នាក់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅកើតឡើងពីសោកនាដកម្មនៃសង្គ្រាម និងទាមទារនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា។»
សម្តេចបវរធិបតីបានបញ្ជាក់ថា «អ្វីដែលពួកគាត់បាននឹងកំពុងធ្វើ គឺចង់បង្ហាញទៅកាន់ពិភពលោកថា ពួកគាត់ចង់ឱ្យសង្គ្រាមឆាប់ចប់ ហើយនាំមកនូវសន្តិភាពមកវិញ»៕












