ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៦ ខេត្ត
ចេញផ្សាយ ថ្ងៃទី
MoINFO APP
គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធ មកលើកម្ពុជាដោយប្រើប្រាស់នូវយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះ និងអាវុធគ្រប់ប្រភេទចូលទឹកដីកម្ពុជា។
ជាមួយគ្នានេះ ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៦ ខេត្តគឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។










