គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង ជំរុញឲ្យ មន្ទីរ អង្គភាព ទាំងអស់ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋ

 ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង ជំរុញឲ្យ មន្ទីរ អង្គភាព ទាំងអស់ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋ

ព្រៃវែង៖ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់ មន្ទីរអង្គភាព គ្រប់វិស័យ ទាំងអស់ ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាផ្សេងៗឱ្យបានទាន់ពេលវេលាស្របទៅតាមតម្រូវការចាំបាច់របស់គាត់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានណែនាំបន្ថែមទៀតថាសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ជាពិសេសការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន និងក្មេងទំនើងនៅតាមមូលដ្ឋា
ឲ្យមានបសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក៏បានអនុម័តទៅលើខ្លឹមសារមួយចំនួនមាន ៖១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។

២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងទិសដៅការងារខែបន្ទាប់របស់ រដ្ឋបាលខេត្តព្រៃវែង។

៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកា ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង មន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សា ខេត្តព្រៃវែង។

៤-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តព្រៃវែង។

៥-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។ ព្រមទាំងបញ្ហាផ្សេងៗ៕

Post a Comment

Previous Post Next Post