គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមបណ្ឌិត សាយ ឬទ្ធី អញ្ជើញបើកទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម ខេត្តព្រៃវែង ដើម្បីថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ខ្មែរ

 ឯកឧត្តមបណ្ឌិត សាយ ឬទ្ធី អញ្ជើញបើកទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម ខេត្តព្រៃវែង ដើម្បីថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ខ្មែរ

ព្រៃវែង៖ នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹម បានរៀបចំពីធីបង្ហោះខ្លែងឯក អនុស្សាវរីយ៍ភូមិត្រពាំងទឹម ដែប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាយ ឬទ្ធី ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និង ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។ ដែលស្ថិតនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម) ស្ថិតនៅភូមិត្រពាំងទឹម នៅឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

​ឯកឧត្តមបណ្ឌិត សាយ ឬទ្ធី ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ទិវាអបអរសាទរបង្ហោះខ្លែងឯក អនុស្សាវរីយ៍ភូមិត្រពាំងទឹមនេះ មានគោលបំណងធំបំផុតគឺ ការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសគឺសិល្បៈនៃការបង្ហោះ "ខ្លែងឯក" ដែលជាកេរ្តិ៍ដំណែលអរូបីដ៏មានតម្លៃរបស់ជាតិ។

​ឯកឧត្តមបណ្ឌិត សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌នេះ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ខ្លែងឯកមិនត្រឹមតែជាល្បែងកម្សាន្តនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីជំនឿ ស្មារតីសាមគ្គី និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ។

ក្នុងនោះក៏មានការសម្តែងបង្ហោះខ្លែងឯកជាលក្ខណៈប្រពៃណី ដែលមានសំឡេង "ឯក" របស់ខ្លែងល្វើយលឺខ្ទរខ្ទារក្នុងបរិយាកាសដ៏ត្រជាក់។ ព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិទៅដល់យុវជនជំនាន់ក្រោយ។

​សូមបញ្ជាក់ថា៖ ការបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹមនេះ មានចំនួន ២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែឆ្នូ ឆ្នាំ២០២៥ ដោយមានខ្លែងឯក ចំនួន ៧០ ខ្លែងចូលរួមប្រកួតប្រជែង។

ក្នុងឱកាសនៃការអញ្ជើញបិទទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម ឯកឧត្តមបណ្ឌិត
ផ្តល់រង្វាន់ដល់ម្ចាស់ខ្លែងឯក (លេខ១) បច័្ចយចំនួន ៣០ មុឺនរៀល។
២.ម្ចាស់ខ្លែងឯក (លេខ២) បច័្ចយចំនួន ២០ មុឺនរៀល
៣.ម្ចាស់ខ្លែងឯក (លេខ៣) បច័្ចយចំនួន ១៥ មុឺនរៀល
៤.ម្ចាស់ខ្លែងឯក (លេខ៤) បច័្ចយ ១០ មុឺនរៀល
៥.ម្ចាស់ខ្លែងឯក (លេខ៥) បច័្ចយ ១០ មុឺនរៀល
និងខ្លែងដែលមិនបានទទូលជ័យលាភី ក្នុងមួយខ្លែងទទូលបា ២ ម៉ឺនរៀល ព្រមទាំងចំណាយផ្សេងជាច្រើនទៀត៕

Post a Comment

Previous Post Next Post