គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ដើម្បីគាំទ្រកងទ័ព និងប្រជាជនព្រំដែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញប្រជាពលរដ្ឋរួមគ្នាបរិច្ចាគឈាម

 

ដើម្បីគាំទ្រកងទ័ព និងប្រជាជនព្រំដែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញប្រជាពលរដ្ឋរួមគ្នាបរិច្ចាគឈាម
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋតាមព្រំដែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាភរិយា ក៏បានចេញសារអំពាវនាវជនរួមជាតិផ្តល់ឈាមដោយស្ម័គ្រចិត្ត។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហោះសារ អំពាវនាវថា៖«សូមបងប្អូនប្រជាពលរដ្ឋយើងចូលរួមឱ្យបានច្រើន នេះគឺជាសកម្មភាពរបស់កម្លាំងជួរក្រោយអាចចូលរួមក្នុងការការពារទឹកដី និងផ្តល់ជាការលើកទឹកចិត្តដល់វីរកងទ័ពរបស់យើង»។ ការបង្ហោះសំណេរ របស់ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺភ្ជាប់ជាមួយ និងសេចក្តីប្រកាសព័ត៌មានរបស់សមាគមនគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងកៀងគរអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ជួយជនរួមឈាមនៅថ្ងៃទី៩ធ្នូ។

សមាគមនគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅចូរួមបរិច្ចាគឈាម នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវក្បែរស្ពានអាកាសចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច នៅទី៩ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ គឺ ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ប្រយុទ្ធនឹងការឈ្លានពានរបស់យោធាថៃ៕


Post a Comment

Previous Post Next Post