គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ១កន្លែង នៅភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

 ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ១កន្លែង នៅភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន  បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

ក្រុងសំពៅពូន÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសងមាន់ជល់អនឡាញ១កន្លែកនៅភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូនខេត្តកណ្ដាល   ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!។

ទាក់ទងនឹងករណីល្បែងស៊ីសង១កន្លែងនៅភូមិសាស្ត្រខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងនឹងរាយការណ៍ជូនវរសេនីយ៍ឯក_ឈុន_ជឺឈួន_អធិការនគរបាលក្រុងសំពៅពូន  តាមរយៈតេឡេក្រាម (លោកឆ្លើយយ៉ាងខ្លីថាអរគុណបង។)

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់វរសេនីយ៍ឯក_ឈុន_ជឺឈួន_អធិការនគរបាលក្រុងសំពៅពូន សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

إرسال تعليق

أحدث أقدم