គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រទេសបារាំង វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួន អាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ

 

ប្រទេសបារាំង វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួន អាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

ប្រទេសបារាំង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ពាក់ប័ន្ធនឹង ប្រទេសកម្ពុជា និងថៃ បានចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។

ក្រសួងអឺរ៉ុប និងការបរទេសបារាំង បញ្ជាក់ថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។

ក្រសួងអឺរ៉ុប និងការបរទេសបារាំង អះអាងថា ដូចអ្វីដែលលោករដ្ឋមន្ត្រីការបរទេសបារំាងបានធានាជូនសមភាគីថៃ និងកម្ពុជា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ប្រទេសបារំាងស្ថិតនៅក្បែរប្រទេសទាំងពីរ និងប្រធានអាស៊ានដើម្បីផ្តល់ការជួយជ្រោមជ្រែង៕ ដោយ៖ កន ចំណាន


Post a Comment

Previous Post Next Post