សម្តេចមហាមន្ត្រី នាំយកព្រះរាជអំណោយ និងព្រះរាជទ្រព្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ចែកជូនប្រជារាស្រ្តភៀសសឹក ៥៩៥គ្រួសារ នៅខេត្តពោធិ៍សាត់ចេញផ្សាយ ថ្ងៃទី
នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ បាននាំយកព្រះរាជអំណោយ និងព្រះរាជទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនបងប្អូនប្រជារាស្រ្តជាជនភៀសសឹកដោយសារសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ចំនួនប្រមាណ ៥៩៥ គ្រួសារ ដែលអាជ្ញាធរដែនដីបានធ្វើការបន្លាស់ទីមកកាន់កន្លែងសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់។












