សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃចេញផ្សាយ ថ្ងៃទី
MoINFO APP
លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ។
នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៥នេះ។
ប្រភពដដែល បានបន្តថា សហរដ្ឋអាមេរិក ទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម៕ ដោយ៖ កន ចំណាន



