ទីតាំងផ្ទះដាក់ល្បែងឆ្នោតឡូតូការ៉េ 8888 មួយកន្លែងក្នុងតារាងបាល់ទះ នៅភូមិព្រះពន្លឺ សង្កាត់ព្រែកប្រា បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?
ខណ្ឌច្បារអំពៅ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសងឆ្នោតឡូតូការ៉េ 8888 មួយកន្លែងក្នុងតារាងបាល់ទះ នៅភូមិព្រះពន្លឺ សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!។ទាក់ទងនឹងករណីល្បែងស៊ីសង១កន្លែងនៅភូមិសាស្ត្រខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងនឹងរាយការណ៍ជូនលោកចៅសង្កាត់ព្រែកប្រា តាមរយៈតេឡេក្រាម (លោក ចូលមើលអត់ឆ្លើយឆ្លើយ) ចំពោះលោកមេប៉ុស្តិ៍សង្កាត់ព្រែកប្រា អង្គភាពយើងខ្ញុំ បានតេតាមរយៈតេឡេក្រាម អត់លើកទូរសព្ទ័
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ នឹង វរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕





