គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយឱ្យបានកាន់តែទូលំទូលាយ

 

ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយឱ្យបានកាន់តែទូលំទូលាយ
ចេញផ្សាយ ថ្ងៃទី 

ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលការងារគ្រោះមហន្ដរាយនេះគឺជាការងារសំខាន់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។ ការពង្រឹងកិច្ចសហការនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។

ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានថ្លែងការអរគុណដល់ក្រសួងព័ត៌មាន ដែលបានមើលឃើញយ៉ាងច្បាស់ពីតួនាទីគន្លឹះរបស់វិស័យព័ត៌មាន ក្នុងការផ្សព្វផ្សាយទាក់ទងនឹងកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ហើយកន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារផ្សព្វផ្សាយចំពោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ជាតិ។ ឯកឧត្តម អគ្គលេខាធិការបានបញ្ជាក់ថា កន្លងមកនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អពីក្រសួងព័ត៌មាន ដោយក្រសួងបានចូលរួមក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពគ្រោះមហន្តរាយដែលកើតឡើង, ការសហការរៀបចំការអនុវត្ត និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍ជាតិ និង អន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍បញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការផលិតកម្មវិធី និងផ្សព្វផ្សាយឱ្យបានកាន់តែលឿន រហ័ស ទាក់ទងនឹងហានិភ័យនៃគ្រោះមហន្តរាយ ពិសេសការផ្សាយពីការជូនដំណឹងផ្សេងៗរបស់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធស្តីពីវិធានការ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ, សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្ននៃគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ៕ ដោយ៖ AKP រិទ្ធី


Post a Comment

Previous Post Next Post