គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ល្បែងស៊ីសងអនឡាញជាច្រើនទូរ នៅលើផ្លូវ ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បងហ៊ាង ថារ៉េតអធិការខណ្ឌឫស្សីកែវ ប្រាប់អ្នកកាសែត ថាចៅសង្កាត់ចុះចាប់ម្ដងហើយ បើមានល្បែងកំទេចចោលអោយអស់ ..

 ល្បែងស៊ីសងអនឡាញជាច្រើនទូរ នៅលើផ្លូវ ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បងហ៊ាង ថារ៉េតអធិការខណ្ឌឫស្សីកែវ ប្រាប់អ្នកកាសែត ថាចៅសង្កាត់ចុះចាប់ម្ដងហើយ បើមានល្បែងកំទេចចោលអោយអស់ ..

រាជធានីភ្នំពេញ÷ ប្រភពបានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងអនឡាញជាច្រើនទូរនៅលើផ្លូវ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។

ទាក់ទងនឹងករណីល្បែងស៊ីសង១កន្លែងក្នុងភូមិសាស្ត្រខាងលើនេះបងហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានប្រាប់អ្នកកាសែតតាមរយៈតេឡេក្រាម នៅថ្ងៃទី៤ ខែ១១ឆ្នាំ ២០២៥ ថាចៅសង្កាត់ធ្លាប់ចុះចាប់ម្ដងហើយ បើមានល្បែងស៊ីសងកំទេចចោលឱ្យអស់

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នឹងលោកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

إرسال تعليق

أحدث أقدم