គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះការប្រឌិតរឿងព្រំដែនរបស់លោក អ៊ុំ សំអាន និងណែនាំឱ្យមករៀនបច្ចេកទេសផែនទីពីអ្នកជំនាញរដ្ឋាភិបាល

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះការប្រឌិតរឿងព្រំដែនរបស់លោក អ៊ុំ សំអាន និងណែនាំឱ្យមករៀនបច្ចេកទេសផែនទីពីអ្នកជំនាញរដ្ឋាភិបាល
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះបានចេញមកធ្វើការបំភ្លឺ និងឆ្លើយតបយ៉ាងធ្ងន់ៗទៅកាន់អ្នកនយោបាយប្រឆាំង លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការប្រឌិតរឿងព្រំដែន និងការកុហកដោយយកឈ្មោះ ឯកឧត្តម អ៊ី ឈាន មកប្រើប្រាស់ ដើម្បីកេងចំណេញនយោបាយ និងបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ។

ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា តំបន់ «Pong Nam Ron» ដែលជាប់ស្រុកកំរៀង ខេត្តបាត់ដំបង (អតីតមូលដ្ឋានយោធាខ្មែរក្រហម) ត្រូវបានលោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រ ហើយថាការទទួលស្គាល់ព្រំដែនថ្មីរបស់រាជរដ្ឋាភិបាល ធ្វើឱ្យបាត់បង់ទឹកដី។

ភ្លាមៗបន្ទាប់ពីការបង្ហោះនេះ ឯកឧត្តម អ៊ី ឈាន បានចេញសារបដិសេធជាផ្លូវការ ដោយបញ្ជាក់ថា អ្វីដែលលោក អ៊ុំ សំអាន សរសេរគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្កចលាចលសង្គម។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចការព្រំដែនដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កំពុងអនុវត្ត គឺឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ និងផែនទីដែលបន្សល់ទុកពីបារាំងយ៉ាងត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាសម្តេចមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយមួយចំនួនក្តី ប៉ុន្តែការបំភ្លឺនេះគឺចាំបាច់ដើម្បីកុំឱ្យក្រុមអ្នកនយោបាយទុច្ចរិតឆ្លៀតឱកាសកេងចំណេញ។ សម្តេចធិបតី បានចោទសួរត្រឡប់ទៅលោក អ៊ុំ សំអាន ថា តើមានឯកសារ ឬភស្តុតាងអ្វីផ្សេងទៀតដើម្បីការពារអំណះអំណាងរបស់ខ្លួន ក្រៅពីការចោទប្រកាន់គេ និងការអាងលើសម្តីតៗគ្នា ឬគ្រាន់តែជាការទៅថតចម្លង (ហ្វូតូកូពី) ផែនទីពីបណ្ណាល័យសភាអាមេរិក ដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «និយាយដោយត្រង់... រហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី... ទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានា»។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់លោក អ៊ុំ សំអាន និងក្រុមបក្សពួកថា បើមិនយល់ច្បាស់ពីបច្ចេកទេសផែនទីទេ កុំគួរតាំងខ្លួនជាអ្នកជំនាញ។ សម្តេចបានបើកផ្លូវថា ប្រសិនបើចង់ចេះដឹងពិតប្រាកដ រាជរដ្ឋាភិបាលរីករាយនឹងឱ្យអ្នកជំនាញព្រំដែន ធ្វើបទបង្ហាញខ្លីមួយស្តីពីមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី ជូនដល់តំណាងរបស់ពួកគេ ដើម្បីអាចយកចំណេះដឹងនោះទៅពិចារណាដោយសមហេតុផល និងឈរលើសច្ចភាព៕ ដោយ៖ វង្ស


Post a Comment

Previous Post Next Post