ល្បែងសុីសងហ្គេមបាញ់ត្រី កើតឡេឺងពេញបន្ទុក តាមខុនដូ ផ្ទះសំណាក់ ម៉ាត ពាស់ពេញក្រុងព្រះសីហនុ សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានមិនបង្ក្រាប!!
ខេត្តព្រះសីហនុ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! កន្លែងតួបាញ់ត្រីនីមួយៗគឺមានជនជាតិខ្មែរចូលលេងយ៉ាងច្រើន កុះករ ទីតាំងរួមមាន ១ នៅ ក្រោយសាលារៀនកម្មករ សណ្ឋាគារទាន់សម័យ យីហោ ហ័រ យូ ជាវ ឌាន និង ទីវួយម៉ាស្សានិងស្ប៉ា ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ (នៅមានច្រើនកន្លែងទៀត)។ទី២ នៅយីហោ គុជ អាសុី ក្នុងសង្កាត់លេខ ៣ ខាងក្រោយទាអំាង ក្នុងក្រុងព្រះសីហនុ (មាននៅច្រើនទីតាំងទៀត) រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។
ទាក់ទងនឹងករណីល្បែងសុីសងហ្គេមបាញ់ត្រី កើតឡេឺងពេញបន្ទុក តាមខុនដូ ផ្ទះសំណាក់ ម៉ាត ពាស់ពេញក្រុងព្រះសីហនុ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងនឹងរាយការណ៍ជូនលោកវរៈវរសេនីយ៍ឯក តីវិសាល អធិការក្រុងព្រះសីហនុ តាមរយៈតេឡេក្រាម(លោកចូលមើលអត់ឆ្លើយ)
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នឹងឯកឧត្តម ស រដ្ឋា ស្ទងការនគរបាលខេត្តព្រះសីហនុ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។


















