គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ធ្លាយរឿងលោកផ្កាយ១បម្រើការងារ នៅបញ្ជាការដ្ឋានអង្គរក្សខ្ចីលុយ៥០០០ដុល្លារគេចវេសមិនព្រមសង ខណៈ ម្ចាស់លុយ រត់រកក្រុមអ្នកកាសែតឲ្យជួយផ្សាយដំណឹងនេះដល់ថ្នាក់ដឹកនាំបានជ្រាប!

 ធ្លាយរឿងលោកផ្កាយ១បម្រើការងារ នៅបញ្ជាការដ្ឋានអង្គរក្ស ខ្ចីលុយ៥០០០ដុល្លារគេចវេសមិនព្រមសង ខណៈ ម្ចាស់លុយ រត់រកក្រុមអ្នកកាសែតឲ្យជួយផ្សាយដំណឹងនេះដល់ថ្នាក់ដឹកនាំបានជ្រាប!

លោកសែស រៀន ជាម្ចាស់លុយ ដែលមានស្រុកកំណើត ភូមិអណ្ដូងជ្រុង ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ បានធ្វើដំណើរមកភ្នំពេញ រត់មកជួបក្រុមអ្នកកាសែត នឹងធ្វើបទសម្ភាសន៍ និយាយរឿងរ៉ាវអំពីលោកផ្កាយ១ឈ្មោះសៀន សារ៉ន បម្រើការងារ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងកងអន្តរាគមន៍ ទ័ពពិសេសលេខ ២៤៦ខ្ចីលុយ ៥០០០ដុល្លារមិនព្រមសងទាល់តែសោះ ថាថ្ងៃនេះ ថ្ងៃនោះ ខែនេះខែនោះ រហូត ភ្លេចខ្លួនជាងមួយឆ្នាំបាត់ទៅហើយ ខណៈរូបលោក កំពង់ជំពាក់ធនាគារ វ័នករទៅហើយ។

លោក សែស រៀន ជាម្ចាស់លុយ បានថ្លែងប្រាប់ក្រុមអ្នកកាសែតទៀតថា លោកផ្កាយមួយ ឈ្មោះសៀន សារ៉ន ខ្ចីលុយលើកទីមួយចំនួន ១.៥០០ដុល្លារ នៅថ្ងៃទី ១៩ ខែ ៦ ឆ្នាំ ២០២៤ មានផ្ដិតមេដៃ ទាំងសងខាងនិងសាក្សី ដឹងឮ លើកទី២ ចំនួន ៣.៥០០ដុល្លារ នៅថ្ងៃទី១៩ខែ ១២ ឆ្នាំ ២០២៤ និងផ្តិតមេដៃទាំងសងខាងសាក្សីដឹងឮដូចគ្នា សរុបទាំងអស់  ៥០០០ដុល្លារ កំណត់ ៣ ខែ យកមកសងវិញទាំងការទាំងដើម។

ដោយឡែក ចំពោះ លោកផ្កាយ១សៀន សារ៉ន បម្រើការងារ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងកងអន្តរាគមន៍ ទ័ពពិសេស លេខ២៤៦បានថ្លែងបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតតាមតេឡេក្រាមថាលោកមិនគេចវេសទេ ព្រោះការខ្ចីលុយនោះ មានឯកសារត្រឹមត្រូវ លោកមិនចង់ឲ្យមានរឿងរ៉ាវច្រើន និង ខូចកិត្តិយសលោកទេ។

ហេតុដូច្នេះហើយ លោកសែស រៀនជាម្ចាស់លុយ បានស្នើសុំ ទៅដល់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ជួយធ្វើកិច្ចអន្តរាគមន៍ទៅ លោកផ្កាយ១សៀន សារ៉នបម្រើការងារ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងកងអន្តរាគមន៍ ទ័ពពិសេសនឹងសម្រួល ឲ្យជួយសងលុយលោកឲ្យគ្រប់ចំនួនវិញផង ស្របពេលនេះ លោកកំពុងលំបាកនិងខ្វះខាតខ្លាំងណាស់ លក់ទ្រព្យសម្បត្តិមួយចំនួនបង់ធនាគារហើយ។



إرسال تعليق

أحدث أقدم