ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន United Pharma (Cambodia) Co., Ltd. ចូលជួបសម្តែងការគួរសម និងឧបត្ថម្ភថ្នាំពេទ្យមួយចំនួនចេញផ្សាយ ថ្ងៃទី
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន United Pharma (Cambodia) Co., Ltd. ដឹកនាំដោយលោក Michael Reyes អ្នកគ្រប់គ្រង់ទូទៅក្រុមហ៊ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងឧបត្ថម្ភថ្នាំ Decolgen ចំនួន ៦០០ប្រអប់ ថ្នាំ Alaxan FR ចំនួន ៤០០ប្រអប់ និង Oh pads ចំនួន ២០០០ដុំ ដល់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។