ទីតាំងល្បែងសុីសងឆ្នោតឡូតូការ៉េ៨៨៨៨នៅតាមបណ្ដោយផ្លូវ ២១ផ្ទះលេខ១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?
រាជធានីភ្នំពេញ÷ ប្រភពបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង ឆ្នោតឡូតូកូរ៉េ ៨៨៨៨នៅតាមបណ្ដោយផ្លូវ ២១ផ្ទះលេខ១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។ទាក់ទងនឹងករណីល្បែងស៊ីសង១កន្លែងក្នុងភូមិសាស្ត្រខាងលើនេះអ្នកកាសែតរូបខ្ញុំផ្ទាល់បានទាក់ទងនឹងរាយការណ៍ជូនលោកវរៈសេនីយ៍ត្រីសួស ភីរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស តាមរយៈ whats App លោកឆ្លើយប្រាប់អ្នកកាសែតថា(អរគុណបងខ្ញុំធ្លាប់ចុះបង្ក្រាបពីទៅបីដងរួចហើយនៅតែបើកលេងបន្តិចទៀតខ្ញុំឲ្យកម្លាំងចុះទៅ)
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ និង អ្នកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕



