ប្រធានរដ្ឋសភាស្តីទី អញ្ជើញជាអធិបតីពីធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ចំនួន១២០គ្រួសារនៅស្រុកពារាំងខេត្តព្រៃវែង------------
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ចំនួន១២០គ្រួសារនៅស្រុកពារាំងខេត្តព្រៃវែង ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក លោកស្រី ជាអាជ្ញាធរស្រុក ពារាំង។ក្រោយពីស្តាប់របាយការណ៍របស់លោក ចេម ប្រា អភិបាលស្រុកពារាំងរួចមកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថាឯកឧត្តម មានកិត្តិយស ដែលបានមកចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយអស់លោក លោកស្រីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៥ នៅស្រុកពារាំង ខេត្តព្រៃវែង នាពេលនេះយោង តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានអោយដឹងថានៅខេត្តព្រៃវែង ស្រុកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ស្រុកស៊ីធរកណ្តាល, ស្រុកពាមជរ, ស្រុកកំពង់ត្របែក, ស្រុកកំចាយមារ, ស្រុកពាមរក៍, ស្រុកពោធិ៍រៀង, ស្រុកបាភ្នំ និងស្រុកពារាំង។ សូមជម្រាបផងដែរថា នៅក្នុងស្រុកពារាំងនៅឃុំមេសរប្រចាន់ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវខេត្តលេខ ៣៨៣បេ ចំនួន៣កន្លែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ តាមរយៈរូបឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នកំពូលៗរបស់ជាតិ មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកបំផុតដល់បងប្អូនទាំងអស់ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តព្រៃវែងទាំងមូល ពិសេសបងប្អូនដែលរស់នៅក្នុងស្រុកពារាំងយើងនេះ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថា សម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខបងប្អូននៅទូទាំងប្រទេស ហើយបានអញ្ជើញដោយផ្ទាល់ចុះសួរសុខទុក្ខនិងផ្តល់អំណោយរបស់កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៥នេះ នៅតាមបណ្តាខេត្តនានា។ កាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ដូចពាក្យស្លោកពោលថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម។ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះសម្តេចយល់ថាឆ្នាំនេះ មានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលរង
ផលប៉ះពាល់។ទន្ទឹមនិងនោះដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា និងដើម្បីជួយសម្រាលការលំបាកខ្លះរបស់ប្រជាពលរដ្ឋរបស់យើង ក្រុមតំណាងរាស្ត្រខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្តព្រៃវែង បាននាំយកអំណោយមាន ថវិកា និងគ្រឿងឧបភោគបរិភាគមួយចំនួន មកចែកជូនបងប្អូន ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ ។