គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម អភិបាលខេត្តព្រៃវែង នាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង

 ឯកឧត្តម អភិបាលខេត្តព្រៃវែង នាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង

ព្រៃវែង៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃ មានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ ដោយមិនប្រកាន់ពួជសាស បក្សពួកនិយមអ្វើឡើយ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានលើកឡើងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។  ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។

ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា អំណោយដែលផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបការខ្វះខាតនេះទោះបីជាមិនបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រចាំថ្ងៃក៏ពិតមែនក៏វាអាចជួយសម្រួលជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតធំនោះផងដែរ។

អំណោយ ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង ៦០ គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ,មី, ទឹកត្រី,ទឹកស៊ីវ, និងថវិកាចំនួន ១០ ម៉ឺនរៀលផងដែរ៕

إرسال تعليق

أحدث أقدم