លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារ នាំយកអំណោយជូនគ្រួសារមានជំងឺប្រចាំកាយ ដែលគ្រួសារមានជីវភាពខ្វះខាត ក្នុងឃុំធ្លកៀន
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ រួមជាមួយមន្ត្រីអនុសាខាកាក បាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូន ប្រជាពលរដ្ឋ ១គ្រួសារ ឈ្មោះ យាន សុខេម ភេទស្រី អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតនិងមានជំងឺប្រចាំកាយផង នៅភូមិប្រក្លូត ឃុំធ្លកវៀន។
ក្នុងឱកាសនោះ លោកប្រធាន បានពាំនាំនូវការផ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឬទ្ធិសែន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
លោកប្រធាន បានណែនាំអោយគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ កុំអស់សង្ឃឹមព្យាយាមព្យាបាលជំងឺ និងប្រើប្រាស់ឱសថត្រឹមត្រូវតាមវេជ្ជបញ្ជា។
ក្នុងនោះអំណោយដែលអនុសាខាផ្តល់ជូនរួមមាន អង្ករ ៥០ គីឡូក្រាម មីជាតិ១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ត្រីខ១០ កំប៉ុង ឃីដ១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រមា១) និងថវិកាមួយចំនួនផងដែរ។







