គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិន នៅក្នុងហាងកាឡាក់ស៊ី បើកលេងយ៉ាងជំហរ ខណៈអស់លោកអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប?

 ល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិន នៅក្នុងហាងកាឡាក់ស៊ី បើកលេងយ៉ាងជំហរ ខណៈអស់លោកអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប?

រាជធានីភ្នំពេញ:ប្រភពរាយការណ៍មកថានៅក្នុងហាងកាឡាក់សុី មានការលេងល្បែងស៊ីសងប្រភេទកាស៊ីណូ លេងដោយចំហរ ចេញចូលសុទ្ធតែជនជាតិចិនខណៈអស់លោកអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប?ដែលមានទីតាំងនៅផ្ទះលេខ៩៧.៩៩ នៅលើ ផ្លូវP11 ក្នុងបុរីប៉េ
ហួត បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ទាក់ទងនឹងករណីហាងកាឡាក់សុីមានការបើកលេងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិននេះ អង្គភាពសារព័ត៌មានយើងខ្ញុំ បានទាក់ទងនឹងរាយការណ៍ផ្ទាល់ ជូនលោកអភិបាលខណ្ឌច្បារអំពៅ តាមរយៈ តេឡេក្រាមលោកឆ្លើយយ៉ាងខ្លីថា (បាទសូមអរគុណ ខ្ញុំបាទចាត់តាំងលោកអភិបាលរងនិងដាក់លេខទូរសព្ទ័)

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជា មហាជន ទូទៅ សំណូមពរទៅដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនឹង លោកវីរៈសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ  សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Post a Comment

Previous Post Next Post