គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងសុីសងឡូតូការេ8888 1កន្លែងនៅភូមិព្រែកទា សង្កាត់ចោមចៅ3 បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានមិនបង្ក្រាប?

 ទីតាំងល្បែងសុីសងឡូតូការេ8888  1កន្លែងនៅភូមិព្រែកទា សង្កាត់ចោមចៅ3  បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានមិនបង្ក្រាប?

រាជធានីភ្នំពេញ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសងឡូតូ8888 1កន្លែងនៅភូមិព្រែកទា សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។

ទាក់ទងនឹងករណីល្បែងស៊ីសង1កន្លែងក្នុងភូមិសាស្ត្រខាងលើនេះអ្នកកាសែត បានរាយការណ៍ជូនលោកមេប៉ុស្តិ៍សង្កាត់ចោមចៅ 3តាមរយៈតេឡេក្រាមលោកបានចូលមើល(តែអត់ឆ្លើយ)

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនឹងលោកម៉ម វុធី អធិការខណ្ឌពោធិ៍សែនជ័យសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង 1កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

إرسال تعليق

أحدث أقدم