គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងព័ត៌មានកម្ពុជា និងគណៈកម្មធិការខេត្តយូណាន ប្រទេសចិន បញ្ជាក់ពីជំហរបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅថែមទៀត

 ក្រសួងព័ត៌មានកម្ពុជា និងគណៈកម្មធិការខេត្តយូណាន ប្រទេសចិន បញ្ជាក់ពីជំហរបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅថែមទៀត

ចេញផ្សាយ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន ប្រទេសចិន ដឹកនាំដោយ ឯកឧត្តម ឆែ ស៊ាំងរ៉ុង(Cai Xiangrong) អនុប្រធានប្រតិបត្ដិ មន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន (ទទួលបន្ទុកកិច្ចការប្រចាំថ្ងៃ) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន បានបញ្ជាក់ពីជំហរបន្ដរួមគ្នាផ្តោតជាសំខាន់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យបានកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត ។ ការលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដ៏ល្អរឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដោយបានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ការចែករំលែកនេះគឺ ទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមសម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបតិការរវាង ក្រសួងព័ត៌មាន និងខេត្តយូណាន នឹងទទួលបានសមិទ្ធផលថ្មីៗកាន់តែច្រើនថែមទៀត ហើយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ។
ឯកឧត្តម Cai Xiangrong បានបង្ហាញនូវការរីករាយដោយបានឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ហើយជាមួយគ្នានេះក៏បានឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នផ្សព្វផ្សាយ ដែលបានឆ្លុះបញ្ចាំងពីគោលជំហររួមគ្នាក្នុងការលើកកម្ពស់ភាពយល់ដឹង និងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរទទួលបានព័ត៌មានពិត ព័ត៌មានវិជ្ជមាន ព័ត៌មានល្អឱ្យគ្នាទៅវិញទៅមក ។ ឯកឧត្តមក៏បានជម្រាបជូនពីលទ្ធផលល្អ នៃការរៀបចំព្រឹត្តការណ៍នៃការកម្មវិធី «Colorful Chasing the Moon, Deep Neighborly Affection» រៀបចំដោយក្រសួងព័ត៌មាន និងនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការខេត្តយូណាន បក្សកុម្មុយនីសចិន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីជាការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ទំនៀបទម្លាប់ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម។ ឯកឧត្ដមបានបន្ថែមថា ការផ្សព្វផ្សាយនេះគឺដើម្បីបង្ហាញនូវអ្វីដែលជាការពិតដែលមាននៅកម្ពុជា យកទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយមិនត្រឹមតែប្រជាជននៅក្នុងខេត្តយូណាន និងក្នុងប្រទេសចិន បានឃើញ បានដឹងនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រវាងកម្ពុជា និងចិន បាននិងកំពុងអនុវត្តន៍គម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍ក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលីគ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន ក៏បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ៕ ដោយ៖ រិទ្ធី រូបថត៖ សួស សាវី

Post a Comment

Previous Post Next Post