គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកឧកញ៉ា លាង ម៉េង៖ ជីប ម៉ុង នឹងដាក់ទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង

 

អ្នកឧកញ៉ា លាង ម៉េង៖ ជីប ម៉ុង នឹងដាក់ទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងបញ្ជាក់ពីគោលដៅ និងគោជំហររបស់ក្រុមហ៊ុន ជីប ម៉ុង ដែលគ្រោងនឹងដាក់ទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង។

ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា អញ្ជើញចូលរួមក្នុងពិធីពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន ជីប ម៉ុង បានប្ដេជ្ញាចិត្តមែនទែន ក្នុងការធ្វើយ៉ាងណាដើម្បីចូលរួម ក្នុងវិស័យកសិកម្មឲ្យបានខ្លាំងក្លា ដោយគម្រោងនឹងដាក់ទុនប្រមាណ ១០០-២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មរ»។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់បន្ថែមថា សម្រាប់ផលិតផលក្នុងការទទួលទានបាន គឺក្រុមហ៊ុន ជីប ម៉ុង ងាយស្រួលក្នុងការធ្វើមែនទែន ជាក់ស្ដែងដូចជាល្ពៅដែលជាវត្ថុធាតុដើមមួយ ដែលយកមកភ្លាមដាក់លក់ភ្លាម ប៉ុន្ដែវត្ថុធាតុដើមផ្សេងទៀតដូចជាគ្រាប់ស្វាយចន្ទី គឺជាវត្ថុធាតុដើមមួយ ដែលតម្រូវឲ្យក្រុមហ៊ុន ជីប ម៉ុង មានការគិតគូរជាខ្លាំង។

អ្នកឧកញ៉ាបានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាសហគ្រិនខ្មែរមួយរូប ខ្ញុំសូមសំណមពរដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ រួមគ្នាទៅវិនិយោគលើវិស័យកសិកម្ម ក្នុងនោះការវិនិយោគ គឺទាមទារការអត់ធ្មត់ជាខ្លាំង ព្រោះដំបូងៗការវិនិយោគ គឺមិនសូវ ជាមានការគាំទ្រនោះទេ ដូច្នេះសូមប្រជាពលរដ្ឋក៏ដូចជាអ្នកផលិត អាជីវកម្មមេត្តាអត់ធ្មត់ឲ្យបានខ្លាំងក្លាមែនទែន»៕


إرسال تعليق

أحدث أقدم