គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញកាន់បិណ្ឌវេនទី ១១ នៅវត្តបុញ្ញខេត្តារាម ក្រុងព្រៃវែង

 ឯកឧត្តម សួន សុម៉ាលីន អញ្ជើញកាន់បិណ្ឌវេនទី ១១ នៅវត្តបុញ្ញខេត្តារាម ក្រុងព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ និងបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ ក្នុងឱកាសបិណ្ឌវេនទី១១ នៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ២០.៣៩០.០០០រៀល (ម្ភៃលាន បីរយកៅសិបពាន់រៀលគត់) ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី)នោះផងដែរ។

ព្រះបណ្ណមុនី តី សុបុណ្យ ព្រះរាជាថា្នក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រៃវែងនិងព្រះចៅអធិការ បានមានសង្ឃដីការថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ ។ ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និងឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី៕









إرسال تعليق

أحدث أقدم