គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងនាំអំណោយជូនវីរកងទ័ព ដែលរងរបួសអំឡុងសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម—- —-

 ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងនាំអំណោយជូនវីរកងទ័ព ដែលរងរបួសអំឡុងសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម—- —-

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និង ឯកឧត្តម ថាំង ប៊ុនសុង បានអញ្ចើញចុះសួរសុខទុក្ខ និងនាំអំណោយជូនវីរកងទ័ពចំនួន០២រូប ដែលបានរងបួសជាទម្ងន់អំឡុងពេលសង្គ្រាមឈ្លានពានបូរណៈភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពសៀម និងកំពុងសម្រាកព្យាបាលរបួសនៅ មន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។

ទី១គឺ៖ លោកអនុសេនីយ៍ឯក កុល វន មេបញ្ជារការរង វរសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ឈរជើងប្រចាំការនៅ ប្រាសាទតាក្របី ដែលរងរបួសកនិងដៃ។

ទី២គឺ វីរកងទ័ពឈ្មោះ យឹម សុភ័ក្ត្រ នៅកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសវត្តកែវសិក្ខាគីរីស្វារៈ ព្រះវិហារ ដែលរងរបួសឆ្អឹងខ្នងនិងរងផ្សែងពុលរបស់ទាហានសៀមបាញ់មកលើ។

ក្រៅពីសំណេះសំណាលនិងសួរសុខទុក្ខ ឯកឧត្តម ចាន់ ស៊ីថុន បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់បងប្អូនខ្មែរយើងរស់នៅសហរដ្ឋអាមេរិក ជាពិសេសពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនវីរកងទ័ពរងរបួស និងកងទ័ពយើងដែលកំពុងឈរជើងនៅសមរភូមិទាំងអស់។ 

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីថុន បានផ្តល់អំណោយជូនវីរកងទ័ពទាំងពីរនាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០ដុល្លារ និងទឹកត្រចៀកកម្ម កាហ្វេ និងនំចំនួន១កន្ត្រក។

ទីបញ្ចប់ ឯកឧត្តម ចាន់ ស៊ីថុន បានជូនពរបងប្អូនវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អ និងឈ្នះមារសត្រូវឈ្លានពាន ដោយការពារបាននូវបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

Post a Comment

Previous Post Next Post