គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ចាប់បានហើយរឿងរ៉ាវប្អូនថ្លៃប្រុសកា/ប់ស/ម្លាប់បងថ្លៃស្រី ស្លា/ប់ក្នុងថ្លុកឈា/ម ដោយសារ ខឹងបងថ្លៃដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ហើយ តែនៅលាក់លាម អត់រៀបរាប់ប្រាប់គាត់នឹងភ្លើងប្រចណ្ឌ័ប្រពន្ធផង!

 ចាប់បានហើយរឿងរ៉ាវប្អូនថ្លៃប្រុសកា/ប់ស/ម្លាប់បងថ្លៃស្រី ស្លា/ប់ក្នុងថ្លុកឈា/ម ដោយសារ ខឹងបងថ្លៃដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ហើយ តែនៅលាក់លាម អត់រៀបរាប់ប្រាប់គាត់នឹងភ្លើងប្រចណ្ឌ័ប្រពន្ធផង!

👉នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១១:៤៨នាទី នៅចំណុចផ្ទះ របស់ ឈ្មោះ សារឿន កុសល ត្រូវជាប្អូនបង្កើតជនរងគ្រោះ ស្ថិតភូមិអពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានកើតករណីឃា/ត/ក/ម្ម ១ករណី បង្កឡើងដោយជនសង្ស័យឈ្មោះ នង រិន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិអពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំ/បិ/ត/ខ្វែ/វ កា/ប់ទៅលើក្បាល ជើង ដៃ ទៅលើជនរងគ្រោះឈ្មោះ សារឿន សុជាតិ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ សាឡន មានទីលំនៅភូមិឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃជនរងគ្រោះ) បណ្តាលឲ្យស្លា/ប់នៅនឹងកន្លែង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានដើរត្រឡប់ទៅផ្ទះ ។

.ក្រោយពីទទួលបានពត៌មាន ភ្លាមនោះៗ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុក ដឹកនាំកម្លាំង ផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាំង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕


Post a Comment

Previous Post Next Post