គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

តាមការប៉ះទង្គិចរវាងក្រុមយោធាថៃ និងប្រជាពលរដ្ឋខ្មែរកាលពីរសៀលនេះគឺដោយសារក្រុមយោធាថៃបានរំលោភបំពានដែនដីកម្ពុជាដោយការរាយបន្លាលួស និងហុមព័ទ្ធយកផ្ទះឈ្លានពានដោយខុសច្បាប់។

 តាមការប៉ះទង្គិចរវាងក្រុមយោធាថៃ និងប្រជាពលរដ្ឋខ្មែរកាលពីរសៀលនេះគឺដោយសារក្រុមយោធាថៃបានរំលោភបំពានដែនដីកម្ពុជាដោយការរាយបន្លាលួស និងហុមព័ទ្ធយកផ្ទះឈ្លានពានដោយខុសច្បាប់។

ខ្ញុំដឹងថាបងប្អូនខ្មែរយើងរួមទាំងខ្ញុំគឺពិតជាមិនអាចហាមឃាត់ និងរក្សាភាពអត់ធ្មត់តទៅទៀតបានទេគឺមានតែកំហឹង ខឹង តឹងចិត្ត និងតឹងទ្រូងខ្លាំងជាទីបំផុតដោយសារទង្វើព្រៃ ផ្សៃ និងភាពគ្មានជាមនុស្សរបស់ទាហ៊ានថៃ។ តែបើក្រលេកមកបងៗវីរះកងទ័ពខ្មែរយើងដែលកំពុងស្ពាយអាវុធជាប់នឹងដៃ ជាប់នឹងស្មារ ជាប់នឹងទ្រូងគឺគាត់ខឹងជាងយើងទៅទៀតដែលត្រឹមបានឈរមើលបច្ចុប្បន្ន។

ក្នុងន័យនេះខ្ញុំចង់អោយបងប្អូនយល់ដឹងពីគោលបំណងដែលយើងត្រូវរក្សាការអត់ធ្មត់។

1. រាជរដ្ឋាភិបាលមានផែនការយុទ្ធសាស្រ្តច្បាស់លាស់គឺទន់បង្ក្រាបរឹង គឺមិនអាចបើកករកាយអំពីផែនការឥលូវនេះបានទេរហូតធ្វើអោយថៃគ្មានអ្វីយកមកជំទាស់ និងវាយប្រហារតាមព័ត៌មានយើងបាន។

ដល់ពេលវាយប្រដៅក្មេងថៃ:
2. រាជរដ្ឋាភិបាលត្រូវការក្តោបក្តាប់សភាពការណ៍ និងជ័យជំនះអោយបានមុនពេលដែលយើងដល់ពេលវាយបកការពារដែនដីអធិបតេយ្យយើងដោយស្របច្បាប់ និងលេងមួយទំហឹងដៃមនុស្សចាស់បានព្រមានដល់ក្មេងថៃបាន។

3. រាជរដ្ឋាភិបាលយើងព្យាយាមរក្សាភាពអត់ធ្មត់ គោរពបទឈប់បាញ់តាមច្បាប់មិនបង្កបញ្ហាលំបាកដល់ប្រធានអាស៊ានប្តូរវេនឡើយ និងក្រុមអនុព័ន្ធយោធាផ្សេងៗព្រោះយើងមិនភូតកុហកដូចថៃឡើយ។ ថៃកំពុងព្យាយាមធ្វើខ្លួនអោយក្លាយជាប្រទេសដែលគេចាត់ទុកថាជាជនឆបោកនៅក្នុងក្រសែភ្នែករបស់អន្តរជាតិហើយ។

4. រុញទូកបណ្តោយទឹកក្រុមព្រៃយោធាថៃកំពុងតែពង្វក់ប្រជាជនខ្លួនអោយមើលតែភាពក្លាហានព្រៃផ្សៃ និងភាពអស្ចារ្យក្នុង១ជ្រុងប៉ុណ្ណោះ។ខណះយើងជាអ្នកយុទ្ធសាស្រ្តព្យាយាមរៀបចំការទូត ច្បាប់អន្តរជាតិ និងភាពស្របតាមគោលការណ៍ផ្សេងទៀតដើម្បីចាប់ចោរដោយស្របច្បាប់ និងដោយគ្មានតដៃរួចឡើយ។

ដូចនេះបងប្អូនយើងកុំគិតថាការអត់ធ្មត់យើងជាការខ្លាចថៃអោយសោះ។ រង់ចាំពេលវេលាមកដល់បងៗវីរះកងទ័ពអាចលេងជាមួយក្មេងៗថៃនោះម៉ាចាស់ដៃបាន។ ព្រលែងដើម្បីចាប់

إرسال تعليق

أحدث أقدم