គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ ជាច្រើនកន្លែងនៅផ្ទះប្រជាពលរដ្ឋ ស្រុកតាំងគោក បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

 ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ ជាច្រើនកន្លែងនៅផ្ទះប្រជាពលរដ្ឋ ស្រុកតាំងគោក បើកលេងយ៉ាងអនាធិបតេយ្យអស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

ខេត្តកំពង់ធំ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង មាន់ជល់អនឡាញជាច្រើនកន្លែងនៅតាមផ្ទះប្រជាពលរដ្ឋ ស្រុកតាំងគោក ក្នុងឃុំមួយចំនួនដូចជា ឃុំទ្រៀល ឃុំស្រឡៅ ឃុំជ្រលង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ  ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប?

ទាក់ទងនឹងករណីល្បែងស៊ីសងជាច្រើនកន្លែងក្នុងឃុំមួយចំនួនក្នុងស្រុកតាំងគោកនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងនឹងរាយការណ៍ជូនលោកវរសេនីយ៍ឯក សន តាល់ អធិការស្រុកតាំងគោក  តាមរយៈwhat App លោកឆ្លើយ៉ាងវែងគួរសមថា អរគុណបងដែលមានស្មារតីយកចិត្ត ចំពោះបញ្ហានេះ តែខ្ញុំសូមស្នើបងសហការឲ្យជិតស្និត និងស្មោះត្រង់ជាមួយសមត្ថកិច្ចយើងខ្ញុំ រួមគ្នាបោសសំអាត ។

ដូចនេះបងមកនាំខ្ញុំទៅមើលឲ្យឃើញផ្ទាល់ភ្នែក ដល់ទីកន្លែ ជៀងវាងយករូបចាស់ៗ កាលពីមុន មកថាបច្ចុប្បន្នខ្ញុំរងចាំសហការជានិច្ច នូវអ្វីជាក់ស្តែង 
  សូមអរគុណច្រើនបំផុត

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកវរសេនីយ៍ឯក សន តាល់ អធិការស្រុកតាំងគោក  នឹង លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ៕៕

Post a Comment

Previous Post Next Post