គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងការងារ៖ ឱកាសការងារសម្រាប់ពលករខ្មែរមានប្រមាណជាង២១ម៉ឺនកន្លែង

 

ក្រសួងការងារ៖ ឱកាសការងារសម្រាប់ពលករខ្មែរមានប្រមាណជាង២១ម៉ឺនកន្លែង
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង២១ម៉ឺនកន្លែងនៅទូទាំងប្រទេស។

តាមរយៈការផ្សព្វផ្សាយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនសន្ធឹកសន្ធាប់មាននៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីលេខទូរសព្ទស្វែងរកការងារ ១២៩៧ និង QR code នៃកម្មវិធី «ស្វែងរកការងារ-MLVT» តាមរយៈ Telegram Bot ព្រមទាំងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃធ្វើការទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬ ធ្វើការស្គែន QR code នៃកម្មវិធីស្វែងរកការងារ ដើម្បីជួយឱ្យបងប្អូនដែលត្រូវការការងារបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់៕

إرسال تعليق

أحدث أقدم