សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសាររបស់លោក ថាក់ស៊ីន បង្ហាញពីការឈ្លានពានលើកម្ពុជា ពីសំណាក់កងទ័ពថៃចេញផ្សាយ ថ្ងៃទី
MoINFO APP
ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ – សម្តេចតេជោ ហ៊ុន សែន បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងសាររបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសម្តេចអះអាងថាមានចរិត "ប្រើប្រាស់សង្រ្គាមដើម្បីប្រដៅ ហ៊ុន សែន"។ សម្តេចតេជោបានចាត់ទុកសំដីរបស់លោក ថាក់ស៊ីន ថាជាការបង្ហាញយ៉ាងច្បាស់នូវ "ការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា"។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការមិនភ្ញាក់ផ្អើលចំពោះទង្វើរបស់លោក ថាក់ស៊ីន ដោយលើកឡើងពីប្រវត្តិរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ សម្តេចបានរំឭកថា លោក ថាក់ស៊ីន ធ្លាប់បាន "ក្បត់ព្រះមហាក្សត្រថៃ" និង "ក្បត់មនុស្សក្នុងបក្សរបស់គាត់"។ លើសពីនេះ សម្តេចតេជោបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏អាក្រក់មួយដែលលោក ថាក់ស៊ីន ធ្លាប់បាន "សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាមនៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤"។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នក្រោមហេតុផល "សងសឹក ហ៊ុន សែន" លោក ថាក់ស៊ីន កំពុងប្រើប្រាស់សង្រ្គាម ដែលសម្តេចបញ្ជាក់ថា លទ្ធផលចុងក្រោយគឺ "ប្រជាជនជាអ្នករងគ្រោះ"។ សាររបស់សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ពីការព្រួយបារម្ភចំពោះផលវិបាកដែលអាចកើតឡើងជាយថាហេតុពីការគំរាមកំហែងទាំងនេះ។