គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យ លោក William Lafferrandre ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 

ឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យ លោក William Lafferrandre ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ថ្ងៃទី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក William Lafferrandre ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន ConocoPhillips Asia Venture Pte Ltd. និងជាប្រធានគណៈកម្មាធិការកម្ពុជា នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាសម្តែងនូវការគោរពជម្រាបលា ក្នុងឱកាសដែលរូបលោកនឹងចូលនិវត្តន៍ពីការងារនាដើមខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

នៅក្នុងជំនួបនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក William Lafferrandre បានពិភាក្សាអំពីបរិយាកាសទូទៅនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ក្នុងឱកាសដែលលោកនឹងចូលនិវត្តន៍ពីការងារនាដើមខែកក្កដាខាងមុខ លោក William ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះរាល់កិច្ចការងារពាក់ព័ន្ធនានា តាំងពីដើមរៀងមកផងដែរ៕


Post a Comment

Previous Post Next Post