គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

Update៖ លោក ត្រាំ អះអាងថាអ៊ីស្រាអែលនិងអ៊ីរ៉ង់ បានបំពានបទឈប់បាញ់!

 

Update៖ លោក ត្រាំ អះអាងថាអ៊ីស្រាអែលនិងអ៊ីរ៉ង់ បានបំពានបទឈប់បាញ់!

ដោយលោក ចេញសារព្រមានជាសាធារណៈទៅកាន់អ៊ីស្រាអែលថា កុំទម្លាក់គ្រាប់បែកទាំងនោះ។
ប្រភពពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល គឺជាការឆ្លើយតប ទៅនឹងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ដែលរំលោភបទឈប់បាញ់។
ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់ បានបដិសេធថាខ្លួនមិនបានបាញ់មីស៊ីល ណាមួយទេ ហើយបានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តកើតមាន សូម្បីតែក្រោយពេលដែលបទឈប់បាញ់ត្រូវចាប់ផ្តើមក៏ដោយ។

សារបង្ហោះតាមបណ្ដាញ Truth Social លោក ត្រាំ បានសរសេរដោយផ្ទាល់ទៅកាន់អ៊ីស្រាអែលថា អ៊ីស្រាអែល កុំទម្លាក់គ្រាប់បែកទាំងនោះ។
បើអ្នកធ្វើវា នោះគឺជាការរំលោភបំពានដ៏ធំមួយ។
នាំអ្នកបើកយន្តហោះរបស់អ្នកត្រឡប់មកផ្ទះវិញ ឥឡូវនេះភ្លាម។
សារនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពីលោកចាកចេញពីសេតវិមានដើម្បីធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាអេ។
លើសពីនោះ លោក ត្រាំ ក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលផងដែរ៕

Post a Comment

Previous Post Next Post